សារព័ត៌មាន CNN Turk បាននិយាយថា ស្ថានទូតតួកគីក្នុងទីក្រុងដាម៉ាស់ បានដំណើរការឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ១៣ឆ្នាំកន្លងមកនេះ ដោយទង់ជាតិរបស់តួកគីត្រូវបានហូតឡើងពីលើបេសកកម្មការទូត។
យោងតាមការឱ្យដឹងពីប៉ុស្តិ៍ទូរទស្សន៍នោះ បានឱ្យដឹងថា នៅពេលមុននេះ តួកគីបានតែងតាំងលោក ម័ររីតានៀ បឺហាន់ កូរ៉ូហ្គ្លូ (Mauritania Burhan Koroglu) ជាឯកអគ្គរដ្ឋទូតស្តីទីប្រចាំប្រទេសស៊ីរី ដោយបច្ចុប្បន្នលោកកំពុងនៅក្នុងស្ថានទូតនោះ។
ស្ថានទូតតួកគីក្នុនៅងប្រទេសស៊ីរីត្រូវបានបិទចាប់តាំងពីខែមីនា ឆ្នាំ២០១២ នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់គាំងទាំងស្រុងជុំវិញការខ្វែងគំនិតផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរជុំវិញជម្លោះផ្ទៃក្នុងស៊ីរី៕
ប្រភព៖ ក្រសួងព័ត៌មាន