កិច្ចប្រជុំលើកទី៣១ នៃក្រុមប្រឹក្សារដ្ឋមន្ត្រី OSCE បានចាប់ផ្តើមនៅទីក្រុងវ៉ាល់ឡេតតា រដ្ឋធានីរបស់ប្រទេសម៉ាល់តា។ OSCE ដែលរួមមានប្រទេសចំនួន៥៧ នៅតែជាវេទិកាដែលមានលក្ខណៈរួមបញ្ចូលបំផុតមួយសម្រាប់កិច្ចពិភាក្សាអំពីសន្តិសុខនៅអឺរ៉ុប។
គណៈប្រតិភូរុស្ស៊ីតំណាងដោយរដ្ឋមន្ត្រីការបរទេស លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ហើយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) អង្គុយនៅឆ្ងាយពីលោក ឡាវរ៉ូវ ១៤កៅអី ដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អេនដ្រេយ ស៊ីប៊ីហ្គា (Andrey Sibiga) អង្គុយនៅឆ្ងាយពីលោក ឡាវរ៉ូវ ១១កៅអី។
កិច្ចប្រជុំបានចាប់ផ្តើមក្នុងពេលដំណាលគ្នាជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យពេញសាលប្រជុំលាយឡំជាមួយនឹងសំឡេងដំណក់ទឹកភ្លៀងធ្លាក់មកលើដំបូល។
រដ្ឋមន្ត្រីការបរទេសម៉ាល់តា លោក អៀន បូក (Ian Borg) បានធានាដល់ក្រុមរដ្ឋមន្ត្រីដោយសំឡេងដែលមិននឹកស្មានដល់ថា «សូមកុំបារម្ភ វាគ្រាន់តែជាភ្លៀងប៉ុណ្ណោះ»។ លោក ឡាវរ៉ូវ ត្រូវបានគេរំពឹងថានឹងថ្លែងនៅក្នុងសម័យប្រជុំពេញអង្គ និងបើកកិច្ចប្រជុំទ្វេភាគីមួយចំនួនដែលជាព្រឹត្តិការណ៍អម៕
ប្រភព៖ ក្រសួងព័ត៌មាន