ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយថា ប្រទេសចិនតែងតែជាអ្នកគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារប្រទេសជាតិស្របតាមច្បាប់របស់ពួកគេ។
នៅក្នុងសារអបអរសាទរចំពោះកិច្ចប្រជុំអង្គការសហប្រជាជាតិ ដែលប្រារព្ធទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន លោក ស៊ី បានកត់សម្គាល់ថា ប្រទេសចិនតែងតែគាំទ្រប្រជាជនប៉ាឡេស្ទីនទាំងអស់ ដើម្បីពង្រឹងការឯកភាព និងសម្រេចបាននូវការផ្សះផ្សាផ្ទៃក្នុង៕
ប្រភព៖ ក្រសួងព័ត៌មាន