បេក្ខភាពប្រធានាធិបតីអាម៉េរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពីជ័យជំនះផ្នែកនយោបាយ ដោយបានហៅខ្លួនឯងថាជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ លោកបាននិយាយទៅកាន់ហ្វូងអ្នកគាំទ្ររបស់លោកនៅក្នុងរដ្ឋផ្លរីដាថា «ខ្ញុំចង់អរគុណដល់ពលរដ្ឋអាម៉េរិកសម្រាប់កិត្តិយសដ៏អស្ចារ្យនៃការជាប់ឆ្នោតជាប្រធានាធិបតីទី៤៧»។
លោក ត្រាំ បាននិយាយបន្ថែមថា លោកបានទទួលជ័យជម្នះដ៏អស្ចារ្យសម្រាប់ពលរដ្ឋអាម៉េរិក។ សារព័ត៌មាន Fox News and កាសែត the Hill បានព្យាករណ៍ថា លោក ត្រាំ ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ លោកបានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលមានអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ។
លោក ត្រាំ បានធ្វើជាប្រធានាធិបតីអាម៉េរិកទី៤៥ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដោយចាញ់លោក ចូ បៃដិន (Joe Biden) នៅក្នុងការបោះឆ្នោតឆ្នាំ២០២០។ លោកស្រី ហារីស បានក្លាយជាអនុប្រធានាធិបតីចាប់តាំងពីខែមករា ឆ្នាំ២០២១ មក៕
ប្រភព៖ ក្រសួងព័ត៌មាន