ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី៦ ដល់ ១២ឆ្នាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជណាចក្រកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ពិសេស ពាក់ព័ន្ធ ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩។សេចក្តីថ្លែងការណ៍ពិសេសេនេះ បានធើ្វឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈសារសំឡេងរបស់សម្តេចផ្ទាល់។ ក្នុងសារសំឡេងរបស់សម្តេច បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារពី ៦ ដល់ ១២ ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។សម្តេចតេជោបានបន្ថែមទៀតថា ប្រសិនបើយើងមិនចាក់វ៉ាក់សាំងដល់កុមារពីអាយុ ៦ ដល់ ១២ ឆ្នាំ នោះទេ យើងមិនអាចដំណើរការបើកសាលារៀនកម្រិតបឋមសិក្សាឡើងវិញឡើយ។