នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអទិភាពផ្សេងទៀត គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស អាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីរជំនាញ ដើម្បីបម្រើប្រយោជន៍ជូនប្រជាជនយើង។ នេះជាប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។
បន្ថែមលើសពីនេះ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ ដើម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន