ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជាបានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោម យោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានមានលំនឹងឡើងវិញប្រកបដោយ ទំនុកចិត្ត តែកម្រិតដុល្លារូបនីយកម្មបានកើនឡើងរហូតដល់កម្រិតជាង ៦០% នាចុង ទសវត្សរ៍ឆ្នាំ១៩៩០ និងដល់ប្រមាណ ៨០% នាចុងទសវត្សរ៍ឆ្នាំ២០០០។
ប្រភព៖ ក្រសួងព័ត៌មាន