លោកស្រី Ratchel Thompson នាយិកាប្រតិបត្តិក្នុងក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី បានជួបសម្តែងការគួរសម និងវាយតម្លៃខ្ពស់លើគោលនយោបាយ និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាគ្រប់កន្លែង។
លោកស្រីមានសុទិដ្ឋិនិយមលើភាពជាដៃគូរវាងADB និងរាជរដ្ឋាភិបាល ហើយសន្យានឹងបន្តការគាំទ្រលើផែនការអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅកម្ពុជា។
ADB គាំទ្រមហិច្ឆតាកម្ពុជាក្នុងការជំរុញឱ្យបង្កើតបណ្តាញអគ្គិសនីអាស៊ានក្នុងទស្សនៈចែករំលែក ការពារបរិស្ថាន និងបង្កើនសន្តិសុខថាមពលបៃតងរបស់អាស៊ាន។
ប្រភព៖ ក្រសួងព័ត៌មាន