ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានប្រកាសថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សេវាផ្តល់លិខិតឆ្លង​ដែនជូនពលរដ្ឋ​ និងពលករកម្ពុជា​ ដែលកំពុងស្នាក់​នៅប្រទេសកូរ៉េ​ បានចាប់ដំណើរការពីថ្ងៃនេះតទៅ​។ នេះបើយោងតាមរយៈទំព័រតេឡេក្រាម របស់អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានលម្អិត​ សូមទាក់ទងទៅកាន់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានអាសយដ្ឋាន: 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041 ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.