នៅក្នុងឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ ហិកតា ស្មើនឹង១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហិកតា ។ នេះបើយោងតាម របាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣។

បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ ហិកតា ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤ តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥តោន ក្នុង១ហិកតា។

របាយការណ៍ខាងលើក៏បានឱ្យដឹងដែរថា សម្រាប់ផលិតកម្មដំណាំស្រូវរដូវប្រាំងវិញផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៥៥៦ ៥៩៧ ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោ-ក្របីមានចំនួន ១៩១ ហិកតា ស្មើនឹង០,០៣ភាគរយ និងដោយគ្រឿងយន្តចំនួន ៥៥៦ ៤០៦ ហិកតា ស្មើនឹង៩៩,៩៧ភាគរយ លើសឆ្នាំមុន ៩៧ ២៨៤ ហិកតា។ ចំពោះផ្ទៃដីសាបសម្រេចបានចំនួន ៥ ហិកតា តិចជាងឆ្នាំមុនចំនួន ៥ ហិកតា ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៥៥៤ ២១០ ហិកតា ស្មើនឹង១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហិកតា លើសឆ្នាំមុន ៩៦ ៨២០ ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.