មន្ត្រីអង្គការ Wonders of the Mekong បានឱ្យដឹងនៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ថា អស់ រយៈពេលបីឆ្នាំមកនេះ គម្រោងអច្ឆរិយៈនៃទន្លេមេគង្គ និងដៃគូដ៏អស្ចារ្យរបស់យើងបានបំពេញបេសក កម្ម ដើម្បីស្វែងរកអាថ៌កំបាំងនៃឡុកចាប់ត្រីប្រភេទថ្មី ឬ គេហៅម៉្យទៀតថា« អន្ទាក់រាងព្រួញ » នៅក្នុងបឹងទន្លេសាប ដែលជាឧបករណ៍នេសាទដ៏ធំបំផុតមួយចំនួន នៅជុំវិញបឹងទន្លេសាប ។

ឡុក ឬ អន្ទាក់រាងព្រួញទាំងនេះ បានទាញយកអត្ថប្រយោជន៍ពីទឹកជំនន់តាមរដូវ ដើម្បីបង្កើនការចាប់ត្រី ។ ដោយការសហការគ្នាជាមួយសហគមន៍មូលដ្ឋាន គម្រោងអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong) កំពុងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងរបស់ខ្លួន អំពីជីវៈចម្រុះដ៏អស្ចារ្យរបស់បឹង ក៏ដូចជារបៀបរស់នៅប្លែកៗនៅលើបឹងទន្លេសាប ដែលផ្សាភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយធម្មជាតិរបស់ប្រទេសកម្ពុជា ។

គម្រោងអច្ឆរិយៈនៃទន្លេមេគង្គ បានថ្លែងអំណរគុណដល់ដៃគូសហការ ដូចជា USAID Cambodia , រដ្ឋបាលជលផល, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល, មហាវិទ្យាល័យជលផល និងវារីវប្ប Nevada, រីណូ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកនេសាទក្នុងខេត្តសៀមរាប ចំណេះដឹងរបស់អ្នកពិតជាមានសារៈសំខាន់ ក្នុងការឈ្វេងយល់អំពីវិស័យជលផលរបស់កម្ពុជា ៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share.

Comments are closed.