ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដែលបន្តកើតមាននៅភាគកណ្តាលនៃប្រទេសជប៉ុន បានកើនឡើងដល់ ៦៥នាក់ហើយ។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរក្នុងតំបន់។

ទិន្នន័យបង្ហាញថា មនុស្សជាង ១០០នាក់បានរងរបួសធ្ងន់ធ្ងរ។ អ្នកស្លាប់បាត់បង់ជីវិតភាគច្រើន គឺជាអ្នកស្រុកនៃខេត្តអ៊ីស៊ីកាវ៉ា ដែលជាចំណុចកណ្តាលនៃការរញ្ជួយដីដែលកំពុងបន្ត។

ការរញ្ជួយដីជាង ៣០០ដងនៃកម្លាំងខុសៗគ្នា បានអង្រួនប្រទេសជប៉ុនចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយកម្លាំងខ្លាំងបំផុតមានកម្រិត ៧,៦រ៉ិចទ័រ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.