ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា មានសន្តិភាព មានការអភិវឌ្ឍ ជាក់ស្តែងនាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានទទួលនូវសុខសន្តិភាព សេរីភាព និងសមិទ្ធផលជាច្រើនដូចជា ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម រួមជាមួយនឹងភាពសប្បាយរីករាយ ទទួលបានការងារធ្វើពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ជាពិសេសមានឱកាសចូលរួមកម្សាន្តសប្បាយជាមួយព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ សំខាន់ៗជាច្រើន ដូចជា សង្រ្កាន្តឆ្នាំថ្មី, បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ, បុណ្យទន្លេ, បុណ្យឆ្លងឆ្នាំសក, និងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកជាដើម ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ មានប្រសាសន៍បែបនេះ នៅក្នុងព្រឹត្តិការណ៍ហាត់សមក្បួនប្រណាំងកង់ ដែលត្រៀមប្រកួតថ្នាក់ជាតិ មានរយៈពេល០២ថ្ងៃ គឺថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២៤ ដែលមានក្រុមកីឡាករមកពីតាមបណ្តារាជធានី ខេត្តទាំង២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន៥០០នាក់ ដើម្បីជ្រើ សរើសជើងឯកថ្នាក់ជាតិ សម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ក្នុងប្រទេសតំបន់អាស៊ាននាពេលខាងមុខ និងដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើង ។

ព្រឹត្តិការណ៍នេះប្រារព្ធនៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅសួនសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សា វ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង អាជ្ញាធរ ក្រសួង មន្ទីរជុំវិញខេត្ត សមត្តកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរសាធា រណការ និងដឹកជញ្ជូនខេត្ត និងតំណាងកីឡាករ ជាច្រើននាក ផងដែរ ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំងពិតជាមានសេចក្តីសោមនស្សរីក រាយយ៉ាងក្រៃលែង ដែលមានវត្តមានឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ក្រុមកីឡាករ កីឡាការនីទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រណាំងកង់ថ្នាក់ជាតិ ដែលមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២៤ ដែលមានក្រុមកីឡាករមកពីតាមបណ្តារាជធានី-ខេត្តទាំង២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន៥០០នាក់ ដើម្បីជ្រើសរើសជើងងឯកថ្នាក់ជាតិ សម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ក្នុងប្រទេសតំបន់អាស៊ាននាពេលខាងមុខ និងដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់យើង ។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាក៏ជាវិស័យមួយដែលរាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្នើដល់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីហ្គេម បង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡា ឱ្យបានកាន់តែច្រើនបន្ថែមទៀត នៅតាមបណ្តាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និង បង្កើនការផ្សាភ្ជាប់វិស័យកីឡា ទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេសទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព ដែលរួមចំណែកដល់ការកសាងសុខសន្តិភាព ប្រកបដោយចីរភាពក្នុងតំបន់ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.