លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា វិធានការរបស់ជប៉ុនក្នុងការផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot នឹងមាន “ផលវិបាកយ៉ាងធ្ងន់ធ្ងរ” សម្រាប់ទំនាក់ទំនងរុស្ស៊ី-ជប៉ុន។

ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងតូក្យូ ដែលមានភាពលំបាករួចទៅហើយនោះ បានធ្លាក់ចុះដុនដាបកាន់តែខ្លាំងឡើងចាប់តាំងពីរុស្សុីបានបញ្ជូនទាហានរាប់ម៉ឺន នាក់ទៅឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រទេសជប៉ុនបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងទៅលើប្រទេសរុស្ស៊ី។ ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងរៀបចំបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីបានកែប្រែគោលការណ៍ណែនាំនៃការនាំចេញអាវុធរបស់ខ្លួន។

ទោះបីជាច្បាប់គ្រប់គ្រងការនាំចេញអាវុធថ្មីនេះរបស់ជប៉ុន នៅតែរារាំងមិនអនុញ្ញាតឱ្យមានបញ្ជូនអាវុធទៅកាន់ប្រទេសដែលមានសង្រ្គាមក៏ដោយ ប៉ុន្តែវាអាចផ្តល់ផលប្រយោជន៍ដោយប្រយោលដល់អ៊ុយក្រែនក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ដោយផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសមត្ថភាពបន្ថែមក្នុងការផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.