សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយភ្ជាប់ទំនាក់ទំនងឡើងវិញ កម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងពីដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងអំណរគុណទៅដល់ឯកអគ្គរាជទូត មន្ត្រីការទូតគ្រប់ជំនាញ ក៏ដូចជាទីភ្នាក់ងារ JICA រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានជួយដល់កម្ពុជា។ ទោះបីថាទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានរយៈពេល ៧០ឆ្នាំមកនេះ ទោះបីមានផ្លូវរលាក់ខ្លះ កន្លែងខ្លះក៏ដាច់ដំណរ ប៉ុន្តែក្រោយភ្ជាប់ឡើងវិញកម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងដំណាក់ការចរចារហូតដល់ពេលបច្ចុប្បន្ន។

សម្តេចបន្តថាឆ្នាំនេះមិនត្រឹមតែជាខួប ៧០ឆ្នាំទេក៏ជាឆ្នាំនៃការដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា ជប៉ុន ដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រគឺជា “ទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ”។

សម្តេចមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.