ទីភ្នាក់ងារអាកាសធាតុរដ្ឋរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងត្រូវបានគេព្យាករណ៍ថានឹងស្ថិតនៅក្រោមរលកត្រជាក់ខ្លាំងបំផុតរដូវកាលនៅចុងសប្តាហ៍នេះ ជាមួយនឹងកម្រិតទាបនៅពេលព្រឹកអាចធ្លាក់ចុះដល់ -២០អង្សារសេស៊ុស នៅតាមផ្នែកខ្លះនៃប្រទេស។

យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឱ្យដឹងថា កម្រិតទាបនៅព្រឹកថ្ងៃពុធនេះ នឹងមានចាប់ពី -១២អង្សាសេស៊ុស ដល់ ១អង្សាសេស៊ុស នៅទូទាំងប្រទេស ប៉ុន្តែវាទំនងជាប្រែប្រួលបន្តិចនៅពេលរសៀល ដោយសារប្រទេសនេះនឹងធ្លាក់ក្រោមឥទ្ធិពលនៃសម្ពាធខ្ពស់ពីទ្វីបដែលលាតសន្ធឹងពីភាគខាងជើងប្រទេសចិន។

នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ រលកត្រជាក់ខ្លាំងបំផុតប្រចាំរដូវកាលនឹងវាយលុកប្រទេសកូរ៉េខាងត្បូង ជាមួយនឹងកម្រិតទាបនៅពេលព្រឹកមានចាប់ពី -២០អង្សាសេស៊ុស ដល់ -៥អង្សាសេស៊ុស។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលថ្ងៃ ដើម្បីឡើងដល់ -១០អង្សាសេស៊ុសទៅ -២អង្សាសេស៊ុស។

រដ្ឋបាល KMA បានរំពឹងថា ភាពត្រជាក់នឹងបន្តរហូតដល់ថ្ងៃសុក្រជាមួយនឹងសីតុណ្ហភាពក្នុងកម្រិតស្រដៀងគ្នា។

ទីភ្នាក់ងារក៏បានព្យាករណ៍ផងដែរពីព្រិលស្រាលពី ១សង់ទីម៉ែត្រ ទៅ ៣សង់ទីម៉ែត្រ ដែលនឹងបន្តធ្លាក់នៅទីក្រុងសេអ៊ូលរហូតដល់ថ្ងៃពុធនេះ ខណៈដែលកោះរមណីយដ្ឋានភាគខាងត្បូងនៃតំបន់ជេជូ ត្រូវបានគេរំពឹងថានឹងមានព្រិលធ្លាក់ពី ២សង់ទីម៉ែត្រ ទៅ ៧សង់ទីម៉ែត្រ និងតំបន់ភ្នំនៅលើកោះនោះមានរហូតដល់ ១០សង់ទីម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.