អាជ្ញាធរឧតុនិយមរបស់ប្រទេសចិន បានបន្តការព្រមានកម្រិតពណ៌លឿងសម្រាប់ព្យុះព្រិលកាលពីថ្ងៃពុធ ដោយបានព្យាករណ៍ថានឹងមានព្រិលធ្លាក់ខ្លាំងនៅភាគខាងជើងនៃប្រទេស។

យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) បានឱ្យដឹងថា ផ្នែកខ្លះនៃតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ខេត្តសាន់ស៊ី ខេត្តសានស៊ី ខេត្តហ៊ូប៉ី ខេត្តហឺណាន ខេត្តហេប៉ី ទីក្រុងប៉េកាំង ខេត្តសានទុង និងខេត្តឡៅនីង នឹងត្រូវបានវាយប្រហារដោយព្រិលធ្លាក់ខ្លាំងចាប់ពីល្ងាចថ្ងៃពុធដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។

មជ្ឈមណ្ឌល NMC ក៏បានបន្តការព្រមានកម្រិតពណ៌លឿងសម្រាប់រលកត្រជាក់ ដោយបានព្យាករណ៍ថា សីតុណ្ហភាពនៅក្នុងតំបន់ភាគច្រើននៃប្រទេសចិននឹងធ្លាក់ចុះពី ៨ ទៅ ១២អង្សាសេស៊ុសចាប់ពីល្ងាចថ្ងៃពុធដល់ថ្ងៃសៅរ៍។

លើសពីនេះទៀត មជ្ឈមណ្ឌលបានបន្តការព្រមានកម្រិតពណ៌លឿងថ្មីសម្រាប់ការធ្លាក់ទឹកកកនៅក្នុងផ្នែកខ្លះនៃខេត្តសាន់ស៊ី ខេត្តសានស៊ី ខេត្តហឺណាន ខេត្តហេប៉ី ខេត្តសានទុង និងខេត្តហ៊ូប៉ី ដោយបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់លាយឡំនឹងទឹកកក។

ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌ចំនួន ៤ពណ៌ ដោយពណ៌ក្រហមតំណាងឱ្យអាកាសធាតុធ្ងន់ធ្ងរបំផុត និងតាមពីក្រោយដោយកម្រិតពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.