ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដោយដកស្រង់របាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តកម្មវិធីជាតិ ស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពថា អត្រានៃភាពក្រីក្រពហុវិមាត្រនៅក្នុងប្រទេសវៀតណាមនឹងកាត់បន្ថយមកត្រឹម ២,៩៣ ភាគរយនៅឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

ប្រទេសវៀតណាមបានកំណត់គោលដៅកាត់បន្ថយសមាមាត្រនៃគ្រួសារក្រីក្រនៅក្នុងស្រុកក្រីក្រ និងតំបន់ជនជាតិភាគតិចមកត្រឹម ៣៣ ភាគរយ និង ១៧,៨២ ភាគរយនៅដំណាច់ឆ្នាំនេះ។ នៅចុងឆ្នាំនេះ ឃុំចំនួនប្រាំបួនបន្ថែម ត្រូវបានគេរំពឹងថានឹងត្រូវដកចេញពីបញ្ជីឃុំដែលជួបការលំបាក។

យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ និងគំនិតផ្តួចផ្តើមភាពក្រីក្រ និងការអភិវឌ្ឍន៍មនុស្សរបស់ Oxford វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ២៥ ដែលបានកាត់បន្ថយសន្ទស្សន៍នៃភាពក្រីក្រពហុវិមាត្ររបស់ពួកគេចំនួន ៥០ ភាគរយ។ របាយការណ៍បាននិយាយថា ប្រហែល ៣,៥ ភាគរយនៃចំនួនប្រជាជនវៀតណាមនាពេលបច្ចុប្បន្នគឺងាយរងគ្រោះទៅនឹងភាពក្រីក្រ ខណៈដែលការដកហូតសិទ្ធិទទួលបានការអប់រំគឺជាកត្តារួមចំណែក ៤០,៧ ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.