ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ ទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយធនាគារជាតិស្រីលង្កា (CBSL) បានបង្ហាញថា ពលករចំណាកស្រុករបស់ប្រទេសស្រីលង្កាបានផ្ញើប្រាក់ចំនួន ៥,៤ ពាន់លានដុល្លារអាមេរិកមកក្នុងស្រុក។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមទិន្នន័យរបស់ CBSL បានឱ្យដឹងថា កម្មករបានផ្ញើប្រាក់ចំនួន ៥៣៧,៣ លានដុល្លារក្នុងខែវិច្ឆិកា កើនឡើង ៤០ ភាគរយពី ៣៨៤,៤ លានដុល្លារ ពីខែដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យរបស់ CBSL បានបង្ហាញថា កម្មករបានផ្ញើប្រាក់ចំនួន ៣,៣ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២។ការផ្ទេរប្រាក់របស់ពលករចំណាកស្រុកគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ប្រទេសស្រីលង្កា។ នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៣ លោក Ali Sabry រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសស្រីលង្កាបាននិយាយថា ប្រជាជនស្រីលង្កាជាង ២៧៥,០០០ នាក់បានទៅរកការងារធ្វើនៅបរទេស៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.