ចំនួនអណ្តើកហ្លួង កំពុងតែថយចុះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងត្រូវបានកត់ត្រា ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្ដើកជិតផុតពូជបំផុត។ នៅក្នុងប្រទេស កម្ពុជា វាក៏កំពុងតែប្រឈមទៅនឹងកត្តាគំរាមកំហែង តាមរយៈការធ្វើអាជីវកម្មបូមខ្សាច់ និងការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រកដោយសារមានការរំលោភយកដី ខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹក។

​ប្រភពពីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ថា អណ្ដើកហ្លួងធ្លាប់ ត្រូវបានគេប៉ាន់ប្រមាណថាផុតពូជពីប្រទេសកម្ពុជាទៅហើយៗនៅឆ្នាំ២០០០ ពេលដែលរដ្ឋ បាលជលផល និងអង្គការ WCS បានសិក្សាស្រាវជ្រាវរកឃើញចំនួនសេសសល់តិចតួចនៅ តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង នៃប្រទេសកម្ពុជា។

​យើងរាល់គ្នាគួរតែមានមោទកភាព ដែលប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះ សូមចូលរួមក្នុងកិច្ចការងារអភិរក្សសត្វព្រៃ និងអណ្តើកហ្លួងដោយគ្រាន់តែចែករំលែកនូវព័ត៌ មានអំពីជីវៈសាស្រ្តសត្វនេះ និងសូមកុំជាវទំនិញឬផលិតផលដែលផលិតចេញពីសត្វព្រៃ ទាំងអស់គ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.