រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកូ លោកស្រី អាលីស៊ា បារសេណា នៅទីក្រុងប៉េកាំង។

លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរនោះ បាននិយាយថា ជំនួបកាលពីពេលថ្មីៗនេះរវាងប្រមុខរដ្ឋទាំងពីរនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បានផ្តល់ការណែនាំជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងបានគូសប្លង់មេសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយម៉ិកស៊ិកូ តាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយលោកបាននិយាយបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយប្រទេសម៉ិកស៊ិកូ ដើម្បីលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ហើយនាំទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មីមួយ។

លោកស្រី បារសេណា បាននិយាយថា ប្រទេសម៉ិកស៊ិកូយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយមានឆន្ទៈសហការជាមួយប្រទេសចិនដើម្បីអនុវត្តការឯកភាពគ្នាដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងនៃទំនាក់ទំនងទ្វេភាគី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.