រដ្ឋាភិបាលឥណ្ឌូណេស៊ីបានគូសបញ្ជាក់ពីជំហានយុទ្ធសាស្ត្រចំនួន៨ ដើម្បីពន្លឿនដំណើរការទេសចរណ៍របស់ប្រទេសនេះ ដែលបម្រើដល់កំណើនប្រកបដោយចីរភាព។

ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានអាន់តារ៉ារបស់ប្រទេសនេះ បានឱ្យដឹងថា ជំហានទាំងនោះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំសម្របសម្រួលកម្រិតខ្ពស់នៃលេខាធិការដ្ឋានរួមសម្រាប់ការពន្លឿនការអភិវឌ្ឍវិស័យទេសចរណ៍។

ជំហានទាំងនោះ រួមមានការលើកទឹកចិត្តដល់ការបង្កើនការចូលទស្សនា និងការចំណាយរបស់ភ្ញៀវទេសចរបរទេស ក៏ដូចជាការបង្កើនការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងស្រុកដែលត្រូវអនុវត្តនៅក្នុងផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យម (RPJMN) សម្រាប់ឆ្នាំ២០២៥-២០២៩។

ជំហានបន្ទាប់ គឺការធ្វើការងារដើម្បីពន្លឿនការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាពនៅក្នុងគោលដៅទេសចរណ៍អាទិភាពកំពូលចំនួន៥ (DPSP) ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការអនុវត្តគោលការណ៍សេដ្ឋកិច្ចពណ៌ខៀវ បៃតង និងរង្វង់មូល (BGCE) ក៏ដូចជាការបង្កើនការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់ផងដែរ។

ការបង្កើនការតភ្ជាប់ផ្លូវអាកាស ការអភិវឌ្ឍគម្រោងទិដ្ឋាការទស្សនា និងការជំរុញការវិនិយោគឯកជនសម្រាប់ការអភិវឌ្ឍគោលដៅនៅក្នុង DPSP និងទេសចរណ៍ដែលប៉ះពាល់ដល់បរិស្ថាន ក៏ជាផ្នែកមួយនៃសកម្មភាពយុទ្ធសាស្ត្រទាំងនោះដែរ។

វាក៏ចាំបាច់ផងដែរក្នុងការពង្រឹងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនចំនួនភ្ញៀវទេសចរបរទេស និងបង្កើនការរួមបញ្ចូលគោលដៅដោយការអភិវឌ្ឍភូមិទេសចរណ៍ និងសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម ដែលគាំទ្រដល់វិស័យទេសចរណ៍ (MSMEs)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.