អាជ្ញាធរចិនបានចេញការព្រមានអំពីហានិភ័យដែលអាចកើតមាននៃសីតុណ្ហភាពទាប ភ្លៀងធ្លាក់ និងគ្រោះមហន្តរាយព្រិលនៅតំបន់ភាគខាងកើត និងតំបន់កណ្តាលនៃប្រទេសចិនក្នុងខែធ្នូ។

យោងតាមការវិភាគរួមរបស់ទីភ្នាក់ងាររដ្ឋាភិបាលរួមមាន ក្រសួងគ្រប់គ្រងគ្រោះអាសន្ន និងរដ្ឋបាលឧតុនិយមចិនបានឱ្យដឹងថា រលកត្រជាក់ចំនួន៣ ត្រូវបានគេរំពឹងថានឹងវាយប្រហារប្រទេសចិននៅក្នុងខែនេះ។

ទីភ្នាក់ងារនេះក៏បានព្យាករណ៍អំពីហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃនៅតំបន់ភាគខាងត្បូង និងភាគនិរតីនៃប្រទេសចិនផងដែរ ដោយបានកត់សម្គាល់ថា ប្រទេសចិនអាចនឹងជួបរលកនៃការបំផ្លិចបំផ្លាញច្រើនជាងធម្មតានៅក្នុងខែនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.