ទិន្នន័យ ឧស្សាហកម្ម បាន បង្ហាញ ថា វិស័យ ភស្តុភារ របស់ ប្រទេស ចិន បាន ចុះ បញ្ជិកា រីក ចម្រើន កាន់ តែ លឿន ក្នុង ខែ វិច្ឆិកា។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមសហព័ន្ធភស្តុភារ និងការទិញ (CFLP) របស់ប្រទេសចិនបានឱ្យដឹងថា សន្ទស្សន៍តាមដានការអនុវត្តទីផ្សារភ័ស្តុភាររបស់ប្រទេសមាន ៥៣,៣ ភាគរយកាលពីខែមុន កើនឡើង ០,៤ ភាគរយបើធៀបនឹងខែតុលា។ ប្រធានសេដ្ឋវិទូរបស់ CFLP បាននិយាយថា វិស័យនេះបានរាយការណ៍ពីភាពប្រសើរឡើងនៅក្នុងខែវិច្ឆិកា ដោយសារតម្រូវការថ្មីបានរក្សានិន្នាការកើនឡើង ហើយអាជីវកម្ម ប្រកបដោយស្ថិរភាពសម្រាប់កំណើននាពេលអនាគត។

នៅក្នុងការវិភាគ សន្ទស្សន៍រងដែលវាស់បរិមាណអាជីវកម្មសរុបបានកើនឡើងដល់ ៥៣,៣ ភាគរយ និងការបញ្ជាទិញថ្មីរបស់ក្រុមហ៊ុនដឹកជញ្ជូនមាន ៥៣,៤ ភាគរយ ហើយការរំពឹងទុកអាជីវកម្មនៅតែល្អលើសពី ៥៥ ភាគរយ។ លោក Hu Han អ្នកវិភាគបាននិយាយថា ទោះបីជាទីផ្សារមានភាពទន់ខ្សោយក្នុងឆ្នាំនេះក៏ដោយ ក៍សន្ទស្សន៍ក្នុងរយៈពេលបីខែនេះបានបង្ហាញពីលទ្ធផលល្អប្រសើរជាងនៅក្នុងឆមាសទីមួយ និងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.