យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងថា ភ្នំភ្លើងអាណាក់ក្រាកាតូរបស់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងដែនទឹកនៃច្រកសមុទ្រសាន់ដា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយបានបញ្ចេញអ័ព្ទផេះភ្នំភ្លើងប្រហែល ១គីឡូម៉ែត្រទៅលើមេឃ។

មន្ត្រីប៉ុស្តិ៍សង្កេតការណ៍ភ្នំភ្លើងអាងហ្គី ន័រយ៉ូ សាពូត្រូ បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង ៦:២៩ព្រឹក (ម៉ោងនៅក្នុងប្រទេសឥណ្ឌូណេស៊ី) ក្នុងរយៈពេល ១៣០វិនាទី ជាមួយនឹងអ័ព្ទផេះពណ៌ប្រផេះ និងខ្មៅឆ្ពោះទៅភាគខាងជើង។

សូមរម្លឹកថា នៅក្នុងឆ្នាំ២០១៨ ភ្នំភ្លើងអាណាក់ក្រាកាតូ បានផ្ទុះឡើង និងបង្កជារលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្សជាង ៤០០នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.