ទិន្នន័យផ្លូវការរបស់ប្រទេសចិនបានបង្ហាញថា ប្រទេសចិនបានពង្រឹងវិធានការបន្ធូរបន្ថយពន្ធ និងថ្លៃសេវាមួយចំនួនដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងជំរុញសេដ្ឋកិច្ចពិតប្រាកដនៅក្នុងឆ្នាំនេះ។

យោងតាមរដ្ឋបាលសារពើពន្ធរបស់រដ្ឋ (STA) បានឱ្យដឹងថា វិធានការដែលបានអនុវត្តថ្មីបាននាំឱ្យមានការដកប្រាក់ពន្ធ ការកាត់បន្ថយពន្ធ និងការពន្យាពេលចំនួន ១,៦៦ទ្រីលានយ័ន (ប្រហែល ២៣៣,២៨ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៣។

រដ្ឋបាល STA បាននិយាយថា អ្នកជាប់ពន្ធក្នុងវិស័យឯកជនបានក្លាយជាអ្នកទទួលផលចម្បងនៃវិធានការបន្ធូរបន្ថយពន្ធ និងថ្លៃសេវារបស់ប្រទេស។

ការបង់ពន្ធ និងថ្លៃសេវាប្រមាណជិត ១,២៤ទ្រីលានយ័ន ត្រូវបានបង្វិលសង កាត់កង ឬពន្យារពេលសម្រាប់អាជីវកម្មឯកជនរបស់ប្រទេសចិនក្នុងអំឡុងពេលនោះ ដែលស្មើនឹងជិត ៧៥% នៃចំនួនសរុបរបស់ប្រទេស។

ទិន្នន័យបានបង្ហាញថា ក្នុងចំណោមគ្រប់វិស័យទាំងអស់ វិស័យផលិតកម្ម និងឧស្សាហកម្មលក់ដុំ និងរាយដែលពាក់ព័ន្ធនៃការទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការគាំទ្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.