អ្នកសរសេរអត្ថបទរបស់កាសែត The Washington Post (WP) លោក David Ignatius បាននិយាយនៅក្នុងអត្ថបទរបស់លោកដោយដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលថា ប្រទេសអ៊ីស្រាអែល និងចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងដែលនឹងធ្វើឱ្យមានលទ្ធភាពដោះលែងស្ត្រី និងកុមារភាគច្រើនរបស់អ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលាហើយ។

កិច្ចព្រមព្រៀងនោះអាចត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើព័ត៌មានលម្អិតចុងក្រោយត្រូវបានដោះស្រាយ។ នេះបើយោងតាមប្រភព។ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា «គ្រោងការណ៍ទូទៅនៃកិច្ចព្រមព្រៀងនោះត្រូវបានយល់រួចអស់»។លោក Ignatius បាននិយាយថា «ប្រទេសអ៊ីស្រាអែលចង់ឱ្យមានការដោះលែងស្ត្រី និងកុមារទាំងអស់ចំនួន ១០០នាក់ដែលត្រូវបានចាប់ខ្លួនចេញពីអ៊ីស្រាអែល ប៉ុន្តែចំនួនដំបូងទំនងជាតិចជាងនេះ»។ ក្រុមហាម៉ាស់បានបញ្ជាក់នៅពេលមុននេះថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការដោះលែងស្ត្រី និងកុមារចំនួន ៧០នាក់។យោងតាមកិច្ចព្រមព្រៀងបឋម បានឱ្យដឹងថា ស្ត្រី និងកុមារអ៊ីស្រាអែល នឹងត្រូវបានដោះលែងជាក្រុមក្នុងពេលដំណាលគ្នាជាមួយស្ត្រី និងយុវជនប៉ាឡេស្ទីន ដែលបច្ចុប្បន្ននៅក្នុងពន្ធនាគារអ៊ីស្រាអែល។មន្ត្រីអ៊ីស្រាអែលបាននិយាយថា បទឈប់បាញ់បណ្តោះអាសន្នប្រហែល ៥ថ្ងៃនឹងអមដំណើរជាមួយការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោសនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.