ព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ​ចាប់ពី​ថ្ងៃទី​២៦-២៧ និង​២៨ ខែវិច្ឆិកា​​ខាងមុខនេះ នៅ​មុខ​ព្រះបរមរាជវាំង មានទូកង​ចំនួន ៣៣៨ទូក ចូល​​រួម​​។​ នេះបើតាមគណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ។

​របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បង្ហាញថា ព្រះរាជ​ពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ មានទូកចំនួន ៣៣៨ទូក មកពីគ្រប់ខេត្តរាជធានី។ ក្នុងនោះ ខេត្តកណ្តាល មានទូកង ចូលរួមច្រើនជាងគេ រហូតដល់ ១០២​ទូក មាន​ទូក​អុំ ចំនួន ៥០ទូក ទូកចែវចំនួន ១៥ទូក និងទូកខ្នាតអន្តរជាតិ ចំនួន ៣៧ទូក។

ចំណែក​ប្រទីប មាន​ចំនួន ៣០ ក៏នឹងបង្ហាញខ្លួន ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះផងដែរ​។ នេះ​បើ​តាម​ប្រសាសន៍​លោក​ ឈិន កេត​នា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធាន​អចិន្ត្រៃយ៍ និងជា​អគ្គលេខា​ធិការ​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

នៅ​ព្រឹកថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ​នេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំជាមួយក្រសួង​ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បី​ត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ៕  

ប្រភព៖ កោះសន្តិភាព

Share.

Comments are closed.