អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបម្រុងថវិកាប្រមាណ ១៨ប៊ីលានអឺរ៉ូ (១៩,៣ប៊ីលានដុល្លារអាម៉េរិក) ដល់រដ្ឋ និងទីក្រុងសហព័ន្ធ នៅក្នុងឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការធ្វើចំណាកស្រុក។

កាលពីខែមុន បណ្តារដ្ឋមន្ត្រីអាល្លឺម៉ង់បានបង្កើតការត្រួតពិនិត្យជាបណ្ដោះអាសន្ននៅតាមព្រំដែនរបស់អាល្លឺម៉ង់ជាមួយប្រទេសប៉ូឡូញ សាធារណរដ្ឋឆេក និងស្វីស។ កាលពីសប្តាហ៍មុន ការត្រួតពិនិត្យតាមព្រំដែនទាំងនោះត្រូវបានពង្រីក។

លោកបាននិយាយបន្ថែមថា បច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងចូលមកក្នុងប្រទេសអាល្លឺម៉ង់ដោយខុសច្បាប់។ ក្នុងន័យនេះ លោក ស្កូលហ្ស៍ បានបញ្ជាក់អំពីតម្រូវការក្នុងការពន្លឿនដំណើរការនៃពាក្យសុំសិទ្ធិជ្រកកោន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.