រដ្ឋាភិបាលប្រទេសឥណ្ឌាសន្យាជួយលើកកម្ពស់សមត្ថភាព ក្រុមសភាជាតិកម្ពុជា នៃអ្នកន យោបាយសភាស្ត្រី និងជំរុញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជាឲ្យកាន់តែច្រើន។

ការសន្យានេះធ្វើឡើងខណៈដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងជំនួបសម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ ក្តៅចំពោះលោកជំទាវបណ្ឌិត ដែលបានរួមវិភាគទានដ៏មានតម្លៃ ដល់ការពង្រឹងទំនា ក់ទំនងទ្វេភាគីដ៏ យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។

សម្តេចរដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងជាពិសេសរវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងឯកឧត្តម ចាវ៉ាហាឡាល នេហ៍រុ នាយករដ្ឋមន្រ្តីទីមួយនៃ សាធារណរដ្ឋឥណ្ឌា និងជានាយករដ្ឋមន្រ្តីឥណ្ឌាដំបូងគេដែលបានមកបំ ពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ១៩៥៤ ក្រោយកម្ពុជាទទួលបានឯករាជ្យភាព ដែលបានកសា ងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលកំពុងរីកចម្រើននិងត្រូវបានចាក់ឬសយ៉ាងជ្រៅនៅក្នុងកេរដំណែលរួមនៃប្រវត្តិសាស្ត្រសាសនា វប្បធម៌ និងអរិយធម៌រវាងប្រទេសទាំងពីរ។

សម្តេចប្រធានបានរំលឹកថា ក្រោយរបបប៉ុលពតឥណ្ឌាបានជួយគំាទ្រនិងជួយស្តារ កម្ពុជាក្នុងគ្រាដ៏លំបាកនោះជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន រួមមានជំនួយជាថ្នាំសង្កូវ គ្រូពេទ្យ និងការបោសសម្អាតមីនជាដើម។

សម្តេចរដ្ឋសភាធិបតី បានរំលឹកបន្ថែមថានៅក្នុងឆ្នាំ១៩៨១ សម្តេចផ្ទាល់ បានបំពេញទ ស្សនកិច្ចនៅឥណ្ឌា និងបានរៀបរាប់ពីវិនាសកម្មក្នុងរបបប៉ុលពតដល់ពិភពលោកបានដឹង។ សម្តេច បានធ្វើការវាយតម្លៃថា បេសកកម្មការទូតរបស់លោកជំទាវនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំង ស្របពេលដែលពិភពលោកមានភាពមិនប្រាកដប្រជា ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងប្រឈមមុខនឹងបញ្ហាជាច្រើនមានជាអាទិ៍ ការប្រែប្រួលអាកា សធាតុ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងការទូតកម្ពុជានិងឥណ្ឌា នៅតែឈររឹងមាំជាមួយគ្នាគ្រប់កាលៈទេសៈ និងបាននាំមកនូវការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដែលជាផលប្រយោជន៍យ៉ាងច្រើ នជូនប្រទេសនិងប្រជាជនទាំងសងខាង។

សមិទ្ធផលជាច្រើនបានកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទំាងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អរិយធម៌ សាសនា ការអប់រំ ការពារជាតិ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី បានបង្ហាញក្តីរំភើបរីករាយជាខ្លំាង នូវលទ្ធផលនៃជំនួបរវាងលោ កជំទាវឯកអគ្គរដ្ឋទូត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីដើមខែតុលា កន្លងទៅថ្មីៗនេះជាពិសេសលើការឯកភាពគ្រោងឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើ លោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញនិងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌា មកទស្សនានិងបណ្តាក់ទុននៅកម្ពុជា ឱ្យបានច្រើនឡើង។

ជាងនេះសម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសឥណ្ឌាជួយបណ្តុះ បណ្តាលផ្នែកព័ត៌មានវិទ្យាដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ។

ក្នុងជំនួបនោះដែរលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត បានថ្លែងអំណរគុណចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចងចំានិងបានរំ លឹករឿងរាវអតីតកាល។

លោកជំទាវ បានគូសបញ្ជាក់ថា៖« មិនខុសពីអតីតកាលនោះទេ ទៅថ្ងៃអនាគតនិង ពេលបច្ចុប្បន្ននេះ ឥណ្ឌានៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវឯកអគ្គ រដ្ឋទូត បានសន្យាថា នឹងខិតខំជំរុញ ព្រមទាំងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌាមកកម្ពុ ជាឱ្យបានកាន់តែច្រើនត្បិតអីពលរដ្ឋឥណ្ឌាជាច្រើនចាប់អារម្មណ៍ជាខ្លំាងក្នុងការធ្វើដំណើរមកទស្សនាកម្ពុជា ជាពិសេសសំណង់ប្រាសាទបុរាណនៅកម្ពុជា ដែលជាស្ថាបត្យកម្មបុរាណដ៏ល្អឯក»។

សម្តេចរដ្ឋសភាធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងនៃរដ្ឋសភាទំាងពីរ ហើយគូសបញ្ជាក់ផងដែរថា រដ្ឋសភាកម្ពុជា-ឥណ្ឌាក្នុងក្របខ័ណ្ឌពហុភាគីនានា បានគំាទ្រគ្នាទៅវិញទៅមក នៅលើវេទិកា អន្តរសភាជាច្រើន មានដូចជា APPF, APF, IPU និង AIPA ជាដើម។ កាលពីឆ្នាំ២០២២កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានផ្លាស់ប្តូរដំ ណើរទស្សនកិច្ចគ្នាទៅវិញទៅមក។

លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌា បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ជាពិសេសក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី លើការលើកកម្ពស់សមត្ថភាព និងផ្តល់ភាពអង់អាចដល់កុមារី យុវតី ស្រ្តី។ ជាមួយគ្នានេះ ឥណ្ឌាក៏នឹងបន្តសហការជាមួយកម្ពុជាលើការបណ្តុះបណ្តាល និងផ្លាស់ប្តូរលើវិស័យរួមមាន បច្ចេកវិទ្យា កសិកម្ម

អប់រំ វប្បធម៌ ថាមពល ការជួយអភិរក្សប្រា សាទបុរាណ ជាដើម។ ក្នុងជំនួបនោះដែរលោកជំទាវឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញ សម្តេចរដ្ឋសភាធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅពេលសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតីបានទទួលយក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.