លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាន និយាយថា ប្រទេសម៉ាឡេស៊ីព្យាយាមបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីប្រឆាំងនឹងការនាំ ចេញដែលមានការការធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

លោក អាន់វ៉ា បានប្រាប់សភារបស់ប្រទេសនេះថា គេក៏ស្វែងរកការបង្កើនពាណិជ្ជកម្មជាមួយសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការជំរុញសេដ្ឋកិច្ច។

លោកបានបន្តថា ពន្ធទាបដែលបានអនុញ្ញាតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងផ្តល់អត្ថប្រយោជន៍ ជាពិសេសដល់ការនាំចេញដ៏សំខាន់របស់ម៉ាឡេស៊ី រួមមានប្រេងដូង ផលិតផល អគ្គិសនី និងអេឡិចត្រូនិក (E&E) គ្រឿងបន្លាស់រថយន្ត និងផលិតផលផ្សេងៗទៀត។

លោកបានបន្ថែមថា ពីខែមករាដល់ខែកញ្ញា ការនាំចេញរបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ៨,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយសារតែ ស្ថានភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក តម្លៃទំនិញមិនស្ថិតស្ថេរ និងអតិផរណាពិភពលោកមានកម្រិតខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.