ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការដឹកនាំរបស់គ​ណប​ក្សប្រ​ជាជ​នកម្ពុជា មានការគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយ​បាន​ដា​ក់​ចេ​ញ​នូ​វ​គោ​ល​ន​យោ​​បា​យប្រាកដនិយម មានការសិក្សាពីអ្នកជំនាញច្បាស់លាស់ រៀប​ចំគោ​លន​យោបា​យឱ្យ​មា​​ន​ការអភិវឌ្ឍរស់រវើក ដំណើរការទៅមុខជានិច្ច។

នៅចំពោះមុខកម្មករ និយោជិត ជិត២ម៉ឺននាក់ក្នុងពិធីសំណេះសំណាល នាព្រឹ​ក​ថ្ងៃ​ទី​០​១​កញ្ញា ឆ្នាំ២០២៣នេះ នៅនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ឯក​ឧត្ត​ម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី បានថ្លែងថា គណបក្សប្រជា​ជនក​ម្ពុជា​ដឺក​នាំ​ឈ​រ​លើ​មូលដ្ឋានប្រាកដនិយម មិនស៊ីអារម្មណ៍និយម ចេះតែនិយាយឱ្យបងប្អូនជឿនោះទេ។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា «ដរាប​ណាបង​ប្អូន​នៅប​ន្ត​ជឿ​ទុកចិត្តជូនគណបក្សប្រជាជាជនកម្ពុជាឱ្យដឺកនាំបម្រើប្រជាពលរដ្ឋ គោនយោបាយ បម្រើ​ប្រជា​ពលរដ្ឋ បង្កើនការងារ និងប​ង្កើនគុ​ណភាព​ជីវ​ភាព​រស់​នៅរ​បស់​ប្រជា​ពល​រដ្ឋ​គឺនៅ​ប​ន្ត​ជា​និ​ច្ច ជាការប្តេជ្ញាចិត្ត ជាការដែលយើងបានធ្វើរួចមកហើយ និងបន្តធ្វើទៅមុខទៀត»។

លើសពីនេះទៅទៀត រាជរដ្ឋា​ភិ​បាល បានដាក់ចេ​ញនូវ​កញ្ចប់​ថវិ​កាឧ​បត្ថម្ភស្ត្រី​មាន​ផ្ទៃពោះ​ដោយ​គិតចាប់តាំងពីកូនចាប់កំណើតក្នុ​ងផ្ទៃរហូត​ដល់កើ​តនិ​ងមា​នកា​រឧ​បត្ថ​ម្ភជា​ប​ន្ត​ប​ន្ទា​ប់ ពេលរៀន​ចប់ រាជរដ្ឋាភិបាលខិតខំបង្កើតការងារឱ្យធ្វើថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.