ដូចការគ្រោងទុករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តបើកសម័យប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ ការដែលរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៨៧រូប។

របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១- ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង ។ ២- ការបោះឆ្នោតជ្រើសតាំងឯកឧត្ត ម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ។ រដ្ឋសភាសម្រេចសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី ចំនួន២៩រូប ជំនួសតំណាងរាស្រ្តដែលបានលាលែង និងបានបោះឆ្នោត សម្រេចប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី ចំនួន២៩រូបជំនួសតំណាងរាស្រ្ត ដែលបានលាលែង និងបានបោះឆ្នោតជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ០១រូបជាស្ថាពរ។

ការសម្រេចប្រកាសសុពលភាព និងជ្រើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញា០១រូប ធ្វើឡើងក្នុងសម័យសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ដិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្ត ដោយមានវត្តមានដ៏ឧត្តុង្គឧត្តមនៃសមាជិកសមាជិការដ្ឋសភាចំនួន ៨៧រូបចូលរួម។ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង និងបានបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា ដែលបានទទួលមរណភាព ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.