បន្ទាប់ពីជំនួបជាមួយលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណា ចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានោះ នៅព្រឹកថ្ងៃទី២៩ខែ សីហាដដែលនោះដែរ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ប្រធានគណ បក្សប្រជាជនកម្ពុជា ក៏បានបន្តអនុញ្ញាតឲ្យ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេ យ្យទីម័រខាងកើត ជួបសំដែងការគួរសម និងពិភាក្សាការងារ ។     នៅក្នុងជំនួបនោះ សម្តេចតេជោហ៊ុនសែន មានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មកកាន់ប្រទេសកម្ពុជា ហើយដែលដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទំនាក់ទំនងថែមទៀត នៃប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា សម្តេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត ដែលជាមេដឹកនាំអាស៊ានម្នាក់គត់បានទៅដល់ប្រទេសទីម័រ ខាងកើត ដើម្បីជំរុញការចូលជាសមាជិករបស់ទីម័រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត។      មានប្រសាសន៍ក្នុងពេលនោះដែរឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ បានថ្លែងអំណរគុណជូនចំពោះសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យរូបឯកឧត្តមចូលជួបសំដែងការគួរសម ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេល នេះ។ ឯកឧត្តមបន្តថា ឯកឧត្តមនាយករដ្ឋ មន្រ្តីទីម័រខាងកើត បានបញ្ជូនរូបឯកឧត្តមមកកាន់ប្រទេសកម្ពុជា ទី១ដើម្បីអបអរ សាទរដោយផ្ទាល់ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលបង្ហាញពីការប្រព្រឹត្តទៅយ៉ាងល្អប្រសើរ នៃដំណើរការប្រជាធិប តេយ្យ ពិសេសការបន្តផ្តល់នូវសុខសន្តិ ភាព និរន្តរភាពរបស់ប្រទេសផង តំបន់ផង និងពិភពលោកទាំងមូលផងដែរ។       ឯកឧត្តមសូមអបអរសាទរ ជូនចំពោះ សម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ទី២ការអបអរ សាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជានិងទីម័រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ ឯកឧត្តមមាន ប្រសាសន៍បន្តថា នៅពេលដែលកម្ពុជាធ្វើ ជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោបានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្តចំពោះប្រទេសទីម័រខាងកើ ត ក្នុងការចូលជាសមាជិករបស់អាស៊ាន ។   សម្តេចតេជោមានប្រសាសន៍ថា ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត ហ្គូស្មៅ ធ្លាប់បានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២២ និងជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២កន្លងមក។ សម្តេចតេជោបន្តថា សម្តេចនិងឯកឧត្តម ហ្គូស្មៅ មានការយល់ចិត្ត និងមានការខិតខំធ្វើយ៉ាងណា ជួយទីម័រខាងកើតចូលជាសមាជិកអាស៊ាន។ សម្តេចបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម័រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចៃដន្យទេ តែជាការបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរំលឹកឲ្យបណ្តាប្រទេសអាស៊ាន គិតគូរពីការស្នើសុំចូលជាសមាជិកអាស៊ាន ពីសំណាក់ប្រទេសទីម័រខាងកើត។ សម្តេចបន្តថា ទីម័រខាងកើតបានត្រៀមលក្ខណៈចូលជា សមាជិកអាស៊ានតាំងពីឆ្នាំ២០១១ ទើបរហូតមកដល់ឆ្នាំ២០២២កន្លងមកនេះ ទីម័រខាងកើត ទើបបានទទួលស្គាល់ជា សមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ហើយនឹងអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។ សម្តេចតេជោក៏បានរំលឹកពីដំណើរការ នៃការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដែលការប្រព្រឹត្តទៅនេះ គឺដើម្បីធានានូវស្ថេរភាព និរន្តរភាព នៃការបន្តវេន តាមលក្ខណៈប្រជាធិបតេយ្យ និងជាការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តនូវអ្វីដែលមានកន្លងមក និងបន្តអភិវឌ្ឍប្រទេសតទៅមុខទៀត។    ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសាមគ្គីភាពរបស់សម្តេច ចំពោះប្រទេសទីម័រខាងកើត ហើយឯកឧត្តមក៏ដូចជាឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត និងរង់ចាំស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសទីម័រខាងកើត ក្នុងពេលវេលាដ៏សមស្របរបស់សម្តេច ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.