នាយករដ្ឋមន្ដ្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់សមាជិកក្នុងរាជរដ្ឋាភិបាល ត្រូវ​ប្ដេជ្ញា​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លាបំផុតឱ្យអស់សមត្ថភាព ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុង្គ​ឧត្តម​នេះ ដើម្បី​ឱ្យ​បានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងអាណត្កិថ្មី ដែលប្រជាពលរដ្ឋ​ប្រគល់​ជូនតាម​រយៈការបោះឆ្នោត។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ​មួយ​​របស់​កម្ពុជាដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីជាលើកទី១។ ឯកឧត្ដមកិតិ្ដទេសាភិបាលបណ្ឌិតបានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ដល់យុត្តិធម៌ ជំនឿទុកចិត្ដ និងការគាំទ្រ​យ៉ាងរឹងមាំចំពោះគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ​ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដើម្បីឱ្យ​គណ​បក្សប្រជាជនកម្ពុជា មានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាល​និងបម្រើជាតិមាតុភូមិបន្តទៅទៀត​ជាមួយភាពកាន់តែស្វាហាប់និ ងការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងដើម្បីកសាង ការពារនិង អភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានថ្លែងបញ្ជាក់ថា ជាការពិត​ការបោះឆ្នោតកន្លងទៅនេះបាន ប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវដោយសេរី ​និងយុត្តិធម៌គ្មាន​អំពើ​ហិង្សា គ្មានការគំរាម ជាពិសេសមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ​រហូតដល់ជាង ៨ លាន ២សែននាក់ ត្រូវជាប្រមាណ៨៤,៥៤ភាគរយ នៃបញ្ជីឈ្មោះបោះ​ឆ្នោត​របស់ គ.ជ.ប ខណៈសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា​មានរហូត ៨២,៣ភាគ​រយ។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បន្ថែមថា ច្បាស់ណាស់ថា លទ្ធផលនេះ​គឺជា​ការឆ្លុះបញ្ចាំងឱ្យឃើញ​នូវឆន្ទៈនៃការគាំទ្រដ៏ពេញទំហឹង និងមោះមុតពីប្រជាពលរដ្ឋ​ភាគ​ច្រើន លើសលប់​និងពីគ្រប់មជ្ឈដ្ឋានលើកិច្ចដំណើរការប្រជាធិបតេយ្យដ៏ត្រឹម​ត្រូវ​ និង​ទៀងទាត់របស់កម្ពុជាក៏ដូចជាការជឿទុកចិត្តដ៏ធំធេងនៅក្នុងថ្ងៃនេះ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានអះអាងថា ជាការពិតការគាំទ្រ​ជឿទុក​ចិត្ត​ដ៏ធំធេងមានន័យមិនត្រឹមតែជាការលើកទឹកចិត្តដ៏មហិមាចំពោះរាជរដ្ឋាភិ​បាលដឹកនាំ​ដោ យគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏ជាការទទួលខុសត្រូវធំបំផុតរបស់​យើងទាំង​អស់គ្នានៅក្នុងការបំពេញបេសកកម្មសម្រាប់ជាតិដ៏ឧត្តុង្គឧត្តមឆ្លើយតបនឹងបំណងប្រាថ្នា របស់ប្រជាជនយើង ជាពិសេសការធានាបន្តរក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាព សណ្តាប់​ធ្នាប់ ព្រមទាំងការបន្តជំរុញកែលម្អជីវិត ជីវភាពរបស់ប្រជាជននិងការអភិវឌ្ឍ​ឈានឡើង​ឥតឈប់ឈររបស់ប្រទេសជាតិ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្ដីបាន​សង្កត់​ធ្ងន់ថា៖ «អាស្រ័យហេតុនេះ យើងទាំងអស់គ្នា ជាសហសេវឹកក្នុងរាជរដ្ឋាភិ បាលត្រូវ​ប្ដេជ្ញា​ប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតឱ្យអស់សមត្ថភាពនៅក្នុងស្មារតី សាមគ្គីស្អិតរមួត និងស ហប្រតិបត្តិការល្អនិងការសម្រាប់សម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបំពេញបេសកកម្ម​ជាតិ​ដ៏ឧត្តុង្គឧត្តមនេះ ឱ្យបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងអាណត្កិថ្មីដែល​ប្រជា​ពលរដ្ឋយើងដ៏ច្រើនកុះករបានប្រគល់ជូន»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.