រដ្ឋបាលជលផល បានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមាន​អាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០៖៣០នាទីព្រឹក នាថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលបានឱ្យដឹងថា ការប្រទះឃើញ​នេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុង​ជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រី​ប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះ​ឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។

សូមបញ្ជាក់ថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោត​ទី​៦​ហើយ ដែល​ត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពី ខែមករា ដល់ខែសីហានេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.