លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១៦ សីហា ២០២៣នេះថា៖ រដ្ឋ​បា​លរាជធានីភ្នំពេញ នឹងទទួលបានសមិទ្ធផលថ្មីមួយទៀត គឺស្ពានខ្សែកាប ឆ្លង​ទ​ន្លេ​បាសា​ក់ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ឱ្យបានមុន ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែ​ត​ប្រ​ទី​ប​សំពះ ព្រះខែខាងមុខនេះ ។

លោកបន្ដថា៖ ស្ពានបេតុងខ្សែកាបថ្មីមួយខ្សែនេះ វាអាចជួយរំដោះចរាចរណ៍ ពីកំណា​ត់​​ផ្លូវជាតិលេខ១ មកកាន់រាជធានីភ្នំពេញ ដើ​ម្បីអា​ចឱ្យ​ពល​រដ្ឋ​ទូទៅ​ប្រើប្រា​ស់ស​ម្រាប់​កា​រ​ធ្វើ​ដំ​ណើ​រទៅមកឆ្លងពីតំបន់មួយទៅតំបន់មួយបានយ៉ាងងាយស្រួល មិនចំណាយពេលវេលាយូរ និ​ង​មិនបង្កការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទៀតឡើយ ។

ពិសេសនោះ ពលរដ្ឋ ប​ង្ហាញអារម្មណ៍ ត្រេកអរផងដែរ ពេលដឹងថា ស្ពាននេះ នឹងបញ្ចប់ការសាងសង់នៅមុ​ន​ព្រះ​រា​ជ​​​ពិ​ធីបុណ្យអុំទូក ខាងមុខនេះ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ដោយសា​រសំណ​ង់ស្ពា​នបេ​តុ​ង​ខ្សែ​កា​ប កំពុងដំណើរការ បាន៩០ភាគរយហើយនោះ ដូច្នេះ សុំការយោគយល់ ពីប​ងប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​អ្នកដំណើរ ដែលកំពុងប្រើប្រាស់ កំពង់ដចម្លងកោះនរា ឆ្លងកាត់ទន្លេបាសាក់ ពីតំប​ន់​កោះ​ពេ​ជ្រ​ទៅតំបន់អភិវឌ្ឍន៍ កោះនរាជាបណ្តោះអាសន្ន ដោយចំណាយថវិកាផ្ទាល់ខ្លួន ក្នុ​ង​កា​រ​ឆ្ល​ង​ទៅ​មកម្តងៗសុំការយោគយល់ផង។ លោកបន្ដថា៖ ក្រុមការងារសាងសង់ របស់ក្រុមហ៊ុនOCIC កំពុងស​ម្រុក​ធ្វើ​កា​រ​ងា​រ​ទាំ​ង​យប់ទាំងថ្ងៃ ដើម្បីឱ្យឆាប់រួចរាល់ ទាន់ពេលវេលា ឱ្យបងប្អូន ដំណើរការបានមុនព្រះរាជពិ​ធីបុ​ណ្យ​អុំទូកខាងមុខនេះ ។

ស្ពានបេតុងខ្សែកាប តភ្ជាប់ពីកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៏ កោះ​នរានេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីខែតុលា ឆ្នាំ២០២០ ក្រោ​មអ​ធិ​ប​តី​ភា​ព សម្តេចតេជោហ៊ុន សែន។ ស្ពាននេះ មានប្រវែងបណ្ដោយ ៨០០ម៉ែត្រ ទទឹង​២៤,៥០​ម៉ែ​ត្រ​ និងចំណាយថវិកា ចំនួន៣៨ លានដុល្លារអាម៉េរិក ជាថវិការបស់ក្រុមហ៊ុនវិនិយោគ OCIC កោះ​ពេជ្រ រួមជាមួយ បដិភាគរបស់សាលារាជធានីភ្នំពេញ៕

ប្រភព៖ Fresh News

Share.

Comments are closed.