នាព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ​លោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចូលរួមពិធីដាំកូនឈើព្រៃលិចទឹក ចំនួន ២០០០កូន ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប នៅចំណុចត្រពាំងថ្លុកត្រាវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ស្រុក និងមន្ត្រីខណ្ឌរដ្ឋបាលជលផល សហព័ន្ធសហភាពយុវជនកម្ពុជាថ្នាក់ស្រុក អាជ្ញាធរឃុំឆ្នុកទ្រូ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ មន្រ្តីបរិស្ថាន និងប្រជាពលរដ្ឋភូមិសេះស្លាប់ចំនួន២៥០នាក់ ស្រី១៥០។

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.