លោក ឡុង ឌីម៉ង់ អភិបាលរងអភិបាលខេត្តព្រះ សីហនុ បានអញ្ជើញចុះពិនិត្យទីតាំងប្រតិបត្តិការ របស់ក្រុមហ៊ុនថុនធូថុន(Tontoton) ដែលជាគម្រោងឯកជនមួយ ដោយផ្តោតសំខាន់ទៅលើ ការប្រមូលកាកសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ ដើម្បីប្រែក្លាយជាគ្រឿងសង្ហារឹមផ្សេងៗ មានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុកាល កាលពីចុងសប្ដាហ៍ទី២ នៃខែសីហា ឆ្នាំ២០២៣ ។​ក្នុងឱកាសនោះលោកអភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរវាយតម្លៃចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន ដែលបានជួយប្រមូលសម្អាតថង់ប្លាស្ទិកចេញពីសមុទ្រ ដែលបង្កផលប៉ះពាល់បរិ ស្ថាន អនាម័យនៅក្នុងក្រុងព្រះសីហនុ ពិសេសជាការបំផុសឱ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថានដែលនៅជុំវិញខ្លួនយើងឱ្យមានសោភណភាព និងបៃតង ដើម្បីជាការទាក់ទាញភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរបរទេស។

ពិសេសសហគមន៍ត្រូវរួមគ្នាសម្អាតបរិស្ថានឱ្យបានល្អ កុំបោះចោលសំរាមចូលក្នុងសមុទ្របន្តទៀត។​លោកអភិបាលរងខេត្តបានបន្តថា ដើម្បីចូលរួមក្នុងកិច្ចការពារបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ តែងតែបានសហការគាំទ្រ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ចូលរួមរើសយកដប ក៏ដូចជាផលិត ផលផ្លាស្ទិកទាំងអស់ ដែលនៅក្រៅធុងសំរាម ក្រៅទីលានចាក់សំរាម យកមកលក់ជូនក្រុមហ៊ុន ដើម្បីយកទៅកែច្នៃធ្វើជាគ្រឿងសង្ហារឹម សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន។​លោកប្រធានក្រុមហ៊ុនថុនធូថុន បានបញ្ជាក់ថា ក្រុមហ៊ុន ថុនធូថុន បានជួយប្រមូលកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទ សរុបប្រមាណ ២០០តោនរៀងរាល់ខែ ហើយកាកសំណល់ដែលត្រូវគេបោះចោលនៅតាមមាត់សមុទ្រ និងក្នុងសមុទ្រ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យា កិនរំលាយប្លាស្ទិកទាំងអស់នោះ ដើម្បីផលិតជាក្តារបន្ទះ ហើយអាចយកទៅធ្វើជាគ្រឿងសង្ហារឹមប្រើប្រាស់ប្រចាំថ្ងៃ ក្នុងគេហដ្ឋានបានថែមទៀតផង ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.