លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយ ក្រែនបាននិយាយថា អ៊ុយក្រែនកំពុងមើលឃើញ “លទ្ធផលសំខាន់” ពីប្រព័ន្ធការពារដែន អាកាសអាមេរិក និងអាល្លឺម៉ង់ បើទោះបីជាមានរលកនៃការវាយ ប្រហារតាមអាកាសរបស់រុស្ស៊ីដែលទីក្រុង Kyiv និយាយថា សំដៅទៅលើជនស៊ីវិល និងអគារលំនៅ ឋានក៏ដោយ។

ប្រទេសរុស្ស៊ីបានរាយ ការណ៍ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូក្នុងការវាយប្រហារលើកទីបីក្នុងរយៈ ពេលមួយសប្តាហ៍ ខណៈដែលមន្ត្រីភាគីទាំងពីរបាននិយាយថា អ៊ុយ ក្រែនបានវាយប្រហារស្ពានពីរដែលតភ្ជាប់គ្រីមៀទៅកាន់ដីគោក។

លោក Zelenskyy បាននិយាយថា ប្រព័ន្ធការពារដែនអាកាសទំនើប ៗរួមទាំង Patriot ដែលផលិតដោយសហរដ្ឋអាមេរិក និង IRIS-T របស់អាល្លឺម៉ង់ កំពុងបង្ហាញថា “មានប្រសិទ្ធភាពខ្ពស់” ហើយបាន “ផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់”។

លោកបានបន្តថា អ៊ុយក្រែនបានបាញ់ទម្លាក់ផ្នែកសំខាន់នៃការវាយប្រហាររបស់រុស្ស៊ីកាលពីសប្តាហ៍មុន ដែលរួមមានមីស៊ីល ៦៥ ប្រភេទ និងយន្តហោះគ្មានមនុស្សបើក ១៧៨ គ្រឿង រួមទាំងយន្តហោះដ្រូន Shaheds ៨៧ គ្រឿង។

យោធា អ៊ុយក្រែន បាននិយាយក្រោយមកថា រុស្ស៊ី បានបាញ់មីស៊ីល ចំនួន ៣០ គ្រាប់ និង ការវាយប្រហារផ្លូវអាកាស ៤៨ លើក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.