ក្នុងឆ្នាំ២០២៣នេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានចុះបញ្ជីស្ថានីយបុរាណជាច្រើន កន្លែង ដែលមានរហូតដល់ជិត៦០០ស្ថានីយ ខណៈដែលកាលពីឆ្នាំ២០១០ មានត្រឹមតែជាង២០០ស្ថានីយ ប៉ុណ្ណោះ ។  លោក ធឹម សំអុល អនុប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល បានឱ្យដឹងថា កិច្ចការងារ ចុះបញ្ជីស្ថានីយបុរាណដែលមន្ទីរចុះបានជិត៦០០ស្ថានីយនេះ គឺដោយមានកិច្ចសហការជាមួយនឹង មន្ទីរធម្មការសាសនា រួមទាំងមន្ទីរដែនដីនៅក្នុងខេត្តកណ្ដាល ដែលសុទ្ធសឹងជាមន្ទីរ ដែលមានការទំនាក់ ទំនង យ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរវប្បធម៌ក្នុងការសិក្សាស្រាវជ្រាវអំពីសំណង់បុរាណ ដើម្បីរួមគ្នាចុះបញ្ជីដី ជាប្រព័ន្ធ សម្រាប់ការអភិរក្សនិងការស្នាក់សិក្សាស្រាវជ្រាវបន្ត សម្រាប់មនុស្សជំនាន់ក្រោយក្រោយទៀត។ លោក ធឹម សំអុល បានបន្តថា ការងារគ្រប់គ្រងសម្បតិ្តបេតិកភណ្ឌនៅក្នុងខេត្តកណ្តាល គឺមន្ទីរបានធ្វើ ការងារគ្រប់គ្រងអភិរក្ស និងចុះបញ្ជីស្ថានីយបុរាណក្នុងបញ្ជី និងស្ថានីយទើបរកឃើញថ្មី គ្រប់គ្រងសំណង់ បុរាណ និងចុះបញ្ជីសំណង់បុរាណនៅតាមបណ្តាវត្តអារាម គ្រប់គ្រង ស្រាវជ្រាវ អភិរក្ស វត្ថុបុរាណក្នុង និង ក្រៅឃ្លាំង តាមស្ថានីយបុរាណ អភិរក្សស្ថានីយមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុលពត ផ្សព្វផ្សាយ នូវសម្បតិ្តបេតិកភណ្ឌ និងលើកស្ទួយតម្លៃបេតិកភណ្ឌជាតិ ។ «មកដល់ឆ្នាំ២០២៣នេះក្រុមអ្នកបុរាណវិទ្យានៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានសិក្សាស្រាវជ្រាវនិងបាន រកឃើញជាបន្តបន្ទាប់ខណៈមកដល់ពេលនេះមានប្រមាណជាជិតប្រាំមួយរយទីតាំងហើយនៅក្នុងមូលដ្ឋានខេត្តកណ្តាល ដូចជាយើងបានរកឃើញនៅក្នុងស្ថានភាពនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើ យុទ្ធសាស្ត្រក្នុងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋក្នុងការចុះបញ្ជីដីជាប្រព័ន្ធនៅក្នុងកាលៈទេសៈមួយនេះដែលដឹកនាំខេត្តកណ្តាលបានចូល ឲ្យធ្វើកិច្ចការងារនេះ ឲ្យបានកាន់តែច្រើនក្នុងស្ថានភាពមួយនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានចុះបញ្ជីស្ថានីយសិល្បៈបានជាច្រើនកន្លែង ហើយមានស្ថានីយពី បុរាណ ខ្លះ មន្ត្រីរបស់យើងពុំទាន់ចុះទៅដល់ហើយបងប្អូនប្រជាពលរដ្ឋមេភូមិមេឃុំបានជូនដំណឹងមកដល់មន្ទីរ យើងក៏ធ្វើការបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្នឆ្នាំ២០២៣នេះ យើងទទួលបានស្ថានីយប្រហែលជា ជិតប្រាំមួយរយទីតាំងហើយ » ។ សូមបញ្ជាក់ថា ត្រឹមឆ្នាំ២០២៥ មនី្ទរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល នឹងចុះបញ្ជីស្ថានីយបុរាណ ទូទាំងខេត្តកណ្តាល ឲ្យបានរួចរាល់១០០% រួចសិក្សាលើការចុះបញ្ជីសំណង់បុរាណ ស្ថិតនៅតាមបណ្តា វត្តអារាមនានា ហើយមន្រ្តីជំនាញរបស់មន្ទីរនឹងធ្វើការអភិរក្សរុករកវត្ថុបុរាណ នៅតាមបណ្តាស្ថានីយ មួយចំនួន ឬក៏នៅតាមវត្តអារាម ដែលបានរក្សាទុកនូវត្ថុបុរាណខុសច្បាប់ ជាពិសេសមន្រី្តជំនាញ បន្តធ្វើការចុះបញ្ជីមណ្ឌលប្រល័យពូជសាសន៍ ចំនួន៦មណ្ឌល ក្នុងស្រុកចំនួន៥ និងកំពុងរៀបចំអភិរក្ស បន្តទៀត និងនៅមានមណ្ឌលខ្លះប្រឈមខ្លាំង ចាំបាច់ត្រូវសង្រ្គោះបឋមផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.