សេវាសង្គ្រោះបន្ទាន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានតាសស៍ (TASS) ថា មានមនុស្សម្នាក់បានរងរបួសដោយសារការបំផ្ទុះដែលបានកើតឡើងនៅក្នុងអគារទីក្រុងមូស្គូមួយ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន)។

ប្រភពនោះបាននិយាយថា «ឆ្មាំសន្តិសុខម្នាក់បានរងរបួសនៅក្នុងអគារ Oko-2 ដែលជាលទ្ធផលនៃការផ្ទុះនោះ។ កញ្ចក់ពីជាន់ទី១ ដល់ជាន់ទី៤ ត្រូវបានបំបែកដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក»។

នៅពេលមុននេះ អភិបាលទីក្រុងមូស្គូ លោក ស៊ែរហ្គេយ សូប៊ីយ៉ានីន (Sergey Sobyanin) បាននិយាយថា ទីក្រុងនេះត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ ផ្នែកខាងមុខនៃអគារការិយាល័យចំនួនពីរនៃទីក្រុងមូស្គូត្រូវបានខូចខាតបន្តិចបន្តួច និងមិនមានអ្នកស្លាប់ទេ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា អ៊ុយក្រែនបានព្យាយាមវាយប្រហារទៅលើទីតាំងមួយចំនួននៅទីក្រុងមូស្គូដោយយន្តហោះគ្មានមនុស្សបើក ដែលមួយត្រូវបានបំផ្លាញនៅលើអាកាសនៅលើទឹកដីនៃស្រុកអូឌីន្តសូវ៉ូ (Odintsovo) និងពីរផ្សេងទៀតត្រូវបានបង្ក្រាប និងធ្លាក់ក្នុងទីក្រុងមូស្គូ។ អាកាសយានដ្ឋាន Vnukovo នៃរដ្ឋធានីមូស្គូត្រូវបានបិទសម្រាប់ការទៅដល់ និងការចាកចេញដោយសារតែឧបទ្ទវហេតុនោះ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.