សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរ គុណចំពោះនាយករដ្ឋមន្ត្រីនៃប្រទេស  ហ្គី ណេប៊ីសាវ ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេច មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ។     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងនេះក្នុងឱកាសទទួលជួបសំដែងការគួរសមជាមួយឯកឧត្តម ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) ដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សន កិច្ចការងារ និង មកចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នារសៀលថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។    បើតាមឯកឧត្តមស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិ ភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ឱ្យដឹងក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេច មកសង្កេតការ បោះឆ្នោតនៅកម្ពុជានៅពេលនេះ។ សម្តេចតេជោបានមានប្រាសាសន៍ថា សម្ដេចនឹងរៀបចំឲ្យមានគណៈប្រតិភូកសិកម្មមួយ ដើម្បីទៅសិក្សាស្វែងយល់នៅប្រទេសហ្គី ណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន? ។តាមគំនិតរបស់សម្ដេច គឺចង់រៀបចំតំបន់មួយដែលមានប្រព័ន្ធប្រឡាយទឹក មានថ្នាល ដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្ន ផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិ កម្មផ្សេងទៀត។      សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធា នាធិបតី ហ្គីណេប៊ីសាវ នៅពេលខាងមុខ សម្ដេចចង់ឱ្យមានកិច្ចព្រមព្រៀង លើឯក សារមួយចំនួន ជាពិសេសកិច្ចសហប្រតិ បត្តិការលើវិស័យកសិកម្ម កិច្ចព្រមព្រៀងលើវិស័យវិនិយោគ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលអាចធ្វើទៅបាន។     បន្ទាប់ពីការជួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំនូវអាហារពេលល្ងាចក្រៅផ្លូវការ ជូនឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេស ហ្គីណេប៊ីសាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតនៅកម្ពុជាន ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។      នៅក្នុងជំនួបសន្ទនានិងពិសាអាហារនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបពីការរៀបចំឱ្យមានការបន្តវេនក្រោយការ បោះឆ្នោត ដែលឯកឧត្តមនាយករដ្ឋ មន្ត្រី ហ្គីណេប៊ីសាវ បានសន្យាថា នឹងធ្វើ ការជា មួយនឹងរដ្ឋាភិបាលថ្មី ដែលនឹងដឹក នាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕

ក្រសួង៖ ក្រសួងព័ត៌មាន

Share.

Comments are closed.