កាលពីថ្ងៃពុធ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) បានសម្រេចបញ្ជូន សំណុំរឿងដកសិទ្ធិរបស់លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីទៅតុលាការធម្មនុញ្ញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសថៃ EC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានភស្តុតាងដែលបង្ហាញថា លោក Pita មេដឹកនាំគណបក្ស Move Forward មានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ នៅពេល ចុះឈ្មោះបេក្ខជនបោះឆ្នោតរបស់លោកសម្រាប់ការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ដែលបានបំពាន រដ្ឋធម្មនុញ្ញថៃ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសថៃEC បានស្នើឱ្យតុលាការបញ្ជាឱ្យលោក Pita បញ្ឈប់ការបំពេញតួនាទីជាសមាជិកសភា ជាបន្ទាន់ រហូតដល់តុលាការចេញសេចក្តីសម្រេចចុងក្រោយ។

ការសម្រេចចិត្តរបស់ គណៈកម្មាធិការ រៀបចំការបោះឆ្នោតរបស់ប្រទេសថៃEC ធ្វើឡើងមួយថ្ងៃមុនការប្រជុំរួមគ្នានៃសភាទ្វេភាគី ដើម្បីជ្រើសរើស នាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.