ស្រ្តីខ្មែរចំនួន៣រូប បានបង្ហាញនូវភាពអស្ចារ្យជូនមាតុភូមិ បន្ទាប់ពីបានរៀនបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។

មជ្ឈមណ្ឌល CAM-ATOM បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះកញ្ញា គី ទិត្យម៉ារីណែត, កញ្ញា ស៊ីវ គីមលី, កញ្ញា ណោង ជាលីណា, ព្រមទាំងលោក ញូង ម៉ានិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល( Nuclear Power Engineering and Thermal Physics) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលចំនួនពីរនៃសហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ថា បញ្ញវន្តទាំង៤រូប ដែលក្នុងនេះមានស្រ្តី៣រូប ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ។

និស្សិតកម្ពុជាទាំង៤រូបនេះ ក៏ដូចជានិស្សិតកម្ពុជាផ្សេងទៀត ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី លើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.