យុទ្ធនាការឃោសនាបោះឆ្នោ​ត​ជ្រើ​ស​តាំ​ង​​​តំ​ណា​ង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានឈាន​ចូលដល់ថ្ងៃទី១១ហើយ គិតត្រឹម​ដើម​ស​ប្តា​​ហ៍ទី​២​នៃ​ខែ​កក្កដានេះ។ មន្ត្រីជាន់ខ្ពស់ គណៈ​កម្មាធិ​ការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បា​​ន​ឱ្យ​ដឹ​ង​​ថា ស្ថា​ន​ភាព​ទូទៅនៃដំណើរ​ការ​ឃោស​នាបោះឆ្នោតរបស់គណប​ក្សន​យោបា​យ​មា​​នល​ក្ខ​ណៈ​​ល្អ​ប្រ​សើ​រ មិនមានការប៉ះទ​ង្គិច​គ្នា​ដោយប្រការណាមួយឡើយ។​

គណ​បក្ស​ន​យោ​​​បា​យ​ចំ​​នួ​ន​​១៥ ក្នុងចំណោមគណបក្ស​ទាំង​១៨ ដែលបានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោ​តបា​ន​ធ្វើ​​​ស​ក​ម្ម​​​ភាពឃោសនាបោះឆ្នោត ក្នុង​នោះមានតែគណបក្សនយោបាយចំនួ​ន​៨​ប៉ុ​ណោះ​​ ដែលបាន​ហែ​ក្បួ​​ន​ឃោ​​ស​នា​។

សម្រាប់ព្រឹត្តិការណ៍ថ្មីៗបំផុត គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បាន​ចេ​ញ​​សេ​ច​ក្តី​ប្រ​កាសព័ត៌មានឱ្យដឹងថា​ គ​ណ​​​ប​ក្សប្រជាជនកម្ពុជា បា​ន​ហែ​ក្បួនឃោ​ស​នា​នៅ​ម​ណ្ឌ​​ល​បោះឆ្នោតចំនួន ៧ គឺនៅមណ្ឌ​ល​ខេ​ត្ត​កំពង់ស្ពឺ កណ្ដាល កោះ​កុ​ង ព្រះវិហារ មណ្ឌលគិរី ត្បូ​ង​​​ឃ្មុំ និង​មណ្ឌ​លរា​ជ​ធា​នី​ភ្នំ​ពេ​ញ​។​ គ​ណបក្សហ៊្វុនស៊ិនប៉ិច ហែ​ក្បួន​ឃោស​នានៅ​មណ្ឌ​ល​ខេ​​ត្ត​បាត់ដំបង កំពង់ធំ កំពត ស្វា​យ​រៀ​ង​ ពោធិ៍សាត់ តាកែវ និង​ម​ណ្ឌ​ល​ខេ​ត្តកំពង់ចាម។ គ​ណ​​ប​ក្សខ្មែររួបរួមជាតិ ហែក្បួន​ឃោស​នា​នៅ​មណ្ឌលខេត្តព្រៃវែង។ គ​ណ​ប​ក្ស​កសិករ ហែក្បួ​ន​ឃោ​​សនានៅ​មណ្ឌលរា​ជធា​នីភ្នំ​ពេ​ញ​។​ គ​ណ​បក្ស​ជនជាតិដើមប្រជា​ធិប​តេ​យ្យ​កម្ពុជា ហែក្បួ​ន​ឃោ​​សនា​នៅម​ណ្ឌល​ខេត្ត​មណ្ឌ​លគិ​រី​។​ គ​ណបក្សកម្លាំងប្រជាធិបតេយ្យ ហែ​ក្បួ​ន​ឃោ​ស​នា​នៅ​​មណ្ឌលខេត្តកំពត។ គ​ណប​ក្សឯ​កភា​ព​ជា​តិខ្មែរ ហែក្បួនឃោសនានៅ​មណ្ឌ​ល​ខេត្ត​ព្រះសី​ហ​នុ​។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។​ ក្រៅពីគ​ណប​ក្សន​យោ​បាយទាំង៨ ខាងលើ គណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត រួមមាន​គណ​ប​ក្ស​ស្ត្រី​ដើម្បីស្ត្រី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្ស​ខ្មែ​រ​តែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា និ​ងគ​ណ​បក្ស​ធម្មា​ធិ​ប​តេ​យ្យ​បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ចាក់​មេក្រូផ្សព្វ​ផ្សា​យ​នៅ​ទី​ស្នា​​​ក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងប​ដានៅ​ទី​សាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌ​លបោះ​ឆ្នោ​តដែលខ្លួនឈរឈ្មោះ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី១០ ​ខែ​កក្ក​ដា​ឆ្នាំ២០២៣ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំកា​រ​បោះ​ឆ្នោតបានមានប្រសាសន៍ថា គណបក្សន​យោបាយបានធ្វើសកម្មភាពតាមលទ្ធភាពភាព​រៀង​ៗ​ខ្លួ​ន មានដោយថ្មើរជើង ដោយយាន​យន្ត និងចុះចែកខិតបណ្ណនៅ​តាមខ្ន​ងផ្ទះប្រជា​ពល​រដ្ឋ​ទៅតា​មទី​តាំ​ងដែលមានបេក្ខជ​ន​តំ​ណាងគណបក្សនយោបាយរបស់ខ្លួន​ដោយ​គោរ​ពតា​ម​គោ​ល​ការណ៍ នីតិវិធីបានត្រឹមត្រូវ និងមិនមានការបង្កភាពមិនប្រក្រតីណាមួយឡើយ។

ឯកឧត្តម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា៖ «សកម្មភាព១០ថ្ងៃកន្លងមកនេះអាចនិយា​យ​បាន​ថា ជាសកម្មភាពឃោសនាដែល ប្រព្រឹត្តទៅតាមការគ្រោងទុក ហើយមិនមានអំពើហិង្សា ឬក៏មិនមានការបាត់បង់អសណ្ដាប់ធ្នាប់ណាមួយនៅក្នុងអំឡុងពេលនៃការឃោសនានេះទេ។

ដោ​យសារថា គណបក្សនយោបាយនីមួយៗលោកក៏មានភាពចាស់ទុំ ហើយលោកក៏មា​ន​កិ​ច្ច​ស​​ហការល្អជាមួយអាជ្ញាធរដែនដីព្រមទាំងគណៈកម្មការរាជធានី ខេត្ត គណៈកម្មការឃុំ ស​ង្កាត់​រៀ​បចំការ​បោះឆ្នោតក្នុងការសហ​ការរៀបចំតម្រាយផ្លូវនៃការធ្វើសកម្មភាពឃោសនា​ដូច​ជា ដ​ង្ហែ​ក្បួនជាដើម មិនមានកា​រប៉ះប្រ​ឈមគ្នារវាងគណបក្សនយោ​បាយដែល​មាន​និន្នា​កា​រ​ន​យោ​បា​យខុសគ្នានោះទេ»។

សម្រាប់សកម្មភាពប្រចាំថ្ងៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បាន​ចេញសេ​ច​ក្ដី​ប្រ​កា​​សព័ត៌មានជម្រាបជូនសាធារណជនថា ជារួមស្ថានភាពទូទៅនៃដំ​ណើរ​ការ​ឃោស​នា​បោះ​​​ឆ្នោ​តរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តា​ប់ធ្នា​ប់ល្អ និងគ្មានអំពើហិង្សា។

យ៉ាងណាក៏ដោយ ដើម្បីរក្សា​ភាពល្អប្រសើរសម្រាប់យុទ្ធនាកា​រឃោសនាបោះ​ឆ្នោត​រ​យៈ​​ពេល១១ថ្ងៃទៅមុខទៀត ឯកឧត្តម អ្នកនាំពាក្យ ក្នុងនាម គ.ជ.ប បានអំពាវដល់គ្រ​ប់​ភា​គី​នៃ​​​គ​​ណ​​បក្សនយោ​បាយទាំងអស់ ទោះ​បី​មា​ន​និន្នាការនិងទស្សនៈខុសគ្នាក៏ដោយ សូម​ប្រ​កា​ន់​នូ​​វ​​ជំ​ហ​ជាជាតិខ្មែរ ប្រកា​ន់​នូវ​ជំហរ​អនុ​វត្ត​ច្បាប់​ បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោត និ​ង​មា​​នភាពអត់ធ្មត់​ ចាស់ទុំ​ក្នុងនា​មជា​គ​ណ​បក្សដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជា គិ​ត​គូ​​រ​ដ​ល់សេចក្តី​សុខនិ​ងជី​វភា​ពរ​ស់​នៅ​រ​ប​ស់​ប្រជាពលរដ្ឋកម្ពុជា ពោលគឺ​ការឃោសនាមិនត្រូ​វប​ង្ក​​កា​រំខានដល់ប្រជាពលរដ្ឋនោះទេ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មាន គ​ណ​​ប​ក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងគឺ ១. គណបក្សសំបុកឃ្មុំសង្គមប្រ​ជា​ធិ​ប​តេយ្យ, ២. គណបក្សខ្មែរតែមួយ, ៣. គណបក្សសញ្ជាតិកម្ពុជា, ៤. គណបក្សខ្មែររួបរួមជាតិ, ៥. គ​ណ​បក្សកម្លាំងប្រជាធិបតេយ្យ, ៦. គណបក្សកសិករ, ៧. គណបក្សស្រ្តីដើម្បីស្ត្រី, ៨. គ​ណ​ប​ក្ស​ខ្មែរឈប់ក្រ, ៩. គណបក្សហ្វ៊ុនស៊ិនប៉ិច, ១០. គណបក្សធម្មាធិបតេយ្យ, ១១. គ​ណ​ប​ក្ស​ប្រ​ជា​ធិបតេយ្យមូលដ្ឋាន, ១២. គណបក្សបំណងពលរដ្ឋ, ១៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ១​៤. គណបក្សឯកភាពជាតិខ្មែរ, ១៥. គណបក្សខ្មែរអភិរក្ស, ១៦. គណបក្សយុវជនកម្ពុជា, ១​៧​. គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង១៨. គណបក្សប្រជាជនកម្ពុជា។​ចំណែក ការ​ឃោ​ស​នាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មា​ន​​រ​យៈ​ពេ​ល២១ថ្ងៃ ចា​ប់​ពី​ថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.