ឧបនាយករដ្ឋមន្ត្រីចិន លោក ហេ លីហ្វេង (He Lifeng) បានជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចាណេត យែលលែន (Janet Yellen) កាលពីថ្ងៃសៅរ៍ នៅទីក្រុងប៉េកាំង។

ដោយផ្តោតទៅលើការអនុវត្តការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានក្នុងជំនួបរបស់ពួកគេនៅកោះបាលីពីមុន ភាគីទាំងពីរមានការផ្លាស់ប្តូរគ្នាស៊ីជម្រៅ ប្រកបដោយភាពស្មោះត្រង់ និងជាក់ស្តែងទៅលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ និងពិភពលោកទាំងមូល ក៏ដូចជាទៅលើការធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលផងដែរ។ កិច្ចពិភាក្សានោះប្រព្រឹត្តទៅមានលក្ខណៈស្ថាបនា។

ដោយកត់សម្គាល់ថាការពង្រីកសន្តិសុខជាតិមិនផ្តល់ផលល្អដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតាទេនោះ ភាគីចិនបានសម្តែងការព្រួយបារម្ភចំពោះការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងដែលដាក់ដោយសហរដ្ឋអាមេរិកទៅលើប្រទេសចិន។

ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅលើការដោះស្រាយបញ្ហាប្រឈមជាសកល ព្រមទាំងបន្តរក្សាការផ្លាស់ប្តូរ និងអន្តរកម្មនានា៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.