ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ដោយមានវត្តមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនគណៈកម្មការស្តីពីការពិនិត្យមើលឡើងវិញ នៃវឌ្ឍនភាពនៅក្នុងការអនុវត្តផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧ និងពិភាក្សាពីទិសដៅបន្តស្តីពីការចូលក្នុងពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ របស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។ រូបថត៖ លេខាធិការដ្ឋានអាស៊ាន។

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.