សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន នៅព្រឹកថ្ងៃទី២៨ ខែមីថុនា ឆ្នាំ ២០២៣នេះ បានអញ្ជើញដុតបំផ្លាញចោល នូវសារធាតុញៀន និងសារធាតុគីមីផ្សំមានចំនួ នជាង៥តោន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្ដេចក្រឡាហោម ស ខេង រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន អញ្ជើញដុតបំផ្លាញ ចោលនូវសារធាតុញៀន និងគីមីផ្សំ នាពេលនេះ ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាច​ម្បងបញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើង​ក្នុង​គោល​បំណងផ្ដោតការយកចិ​ត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈ​ការផ្ដល់អាទិភាពដល់ប្រ​ជា​ជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធ​សា​ស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿង​ញៀ​ន។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និ​ង​កា​រ​មា​ក់​ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រម​ទាំង​ពង្រឹ​ងស​កម្ម​ភាព​អប់​រំផ្ស​ព្វផ្សា​យឱ្យ​បាន​កា​ន់​​តែទូ​លំទូលាយថែមទៀត។

ម្យ៉ាងវិញទៀត ប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំ​ណង​លើ​ក​ទឹ​ក​ចិត្តឱ្យផ្ដល់អំណាច និង ការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាន និងយុវជន ដើម្បីម្ចា​ស់កា​រ​ដឹ​កនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន៕

ប្រភព់៖ ក្រសួងព័ត៌មាន

Share.

Comments are closed.