ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញអំពីការបន្តគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ជោគជ័យរបស់ឥណ្ឌូណេស៊ីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ក៏ដូចជាសម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល នាពេលខាងមុខ។

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.